Thursday, June 4, 2015

Battambang - Surin 2 Days 1 Night Tour



ដំណើរកម្សាន្តទៅកាន់ខេត្តសូរិនប្រទេសថៃនេះ ក្រុមការងារ អប្សរ បានជួយបរិច្ចាកមូលនិធិចំនួន ២%ពីអ្នកដើរកម្សាន្តម្នាក់ដល់អង្គការលើកកម្ពស់ជនពិការ លើសកម្មភាពចំនួន៥គឺ៖
1. ជម្រុញអោយជនពិការ និងជនងាយរងគ្រោះ ដែលមានសុខភាពទ្រុឌទ្រោមមើលឃើញភាព ចាំបាច់នៃការថែទាំសុខភាពរបស់ពួកគេ ។
2. បណ្តុះបណ្តាលជនពិការ និងជនងាយរងគ្រោះអំពីជំនាញ និងសិល្បៈទាក់ទាញជនមាន ឥទ្ធិពល និងជនបរទេស ដែលមានទឹកចិត្តមនុស្សធម៌ និងបរិស្ថានជួយបង្កលក្ខណៈអោយ ជនពិការ និងជនងាយរងគ្រោះមានលទ្ធភាពចូលរួមថែទាំបរិស្ថានសង្គម និងបរិស្ថានធម្មជាតិ
3. ចិញ្ចឹមបីបាច់ បណ្តុះបណ្តាលក្មេងកំពា្រ និងជនងាយរងគ្រោះអោយពួកគេបានរៀនសូត្រ មានជីវភាពសមរម្យទទួលបានសិទ្ធជាមូលដ្ឋាន ដើម្បីលើកស្ទួយភាពថ្លៃថ្នូ និងភាពរុងរឿង នៃប្រទេសជាតិ ។ល។
4. រៀបចំទីកន្លែងអោយមានតំបន់សម្រាប់ភ្ញៀវទេសចរណ៍មកដាំកូនឈើប្រណិតៗ ដែលកំពុង ជិតបាត់បង់ពូជសម្រាប់ជា ការអភិរក្សបរិស្ថាន និងធ្វើជាកន្លែងអនុស្សាវរីយ៍របស់ភ្ញៀវ ទេសចរមកធ្វើទស្សនាចរណ៍ ដូចជា៖ ក្រញ៉ូង បេង កកោះ ជង្រ្គំ នាងនួន ចាត់ចែងឡើង ដោយជនពិការ ។
5. បង្កើតកម្មវិធីកសិកម្មចម្រុះសម្រាប់ពង្រឹងចេរភាពក្នុងមណ្ឌលរបស់អង្គការនេះ ដើម្បីបង្កើន បាននូវប្រាក់ចំណូល តាមរយៈការធ្វើមុខរបរចិញ្ចឹមជីវិត ដូចជា វារីវប្បកម្ម ការចិញ្ចឹមសត្វលក់ និងសួនបន្លែសរីរាង្គ ជាដើម...។
បើលោកអ្នកមានបំណងចង់បរិច្ចាកសម្រាប់ជួយដល់មូលនិធិនេះ សូមចុច៖ ចុចតាម link: http://www.apsortours.com/tours/Battambang---Surin-2Days-1-Night-Tour

No comments:

Post a Comment